ចាប់ខ្លួនជនប្រុសស្រី៣នាក់ ករណីលួចទូដែកដាក់លុយ១១ម៉ឺនដុល្លារ

0
11

ភ្នំពេញ÷ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានការស្រាវជ្រាវ បង្ក្រាបករណីអំពើចោរកម្ម (លួចទូដែក) ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣និង០០នាទីទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូដែក១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិកាដៃ១គ្រឿង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here