សមត្ថកិច្ចឃាត់ខ្លួនឪពុកចុង ល្មោភកាមចាប់រំលោភសេពសន្ថវៈ កូនស្រីជាអនីតិជន

0
12

បាត់ដំបង÷ នគរបាលស្រុកមោងឫស្សី កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
បានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ វ- ស-ហ អាយុ ២៦ឆ្នាំ រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ អ-ស-ម ភេទស្រីអាយុ ២៩ ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ដែលបានប្តឹងចោទប្រកាន់ ចំពោះបុរសជាប្តីចុងរូបនេះថា បានចាប់រំលោភសេពសន្ថវ:ទៅលើកូនស្រីរបស់គាត់ (កូនប្តីមុន ) ឈ្មោះ ស-ល អាយុ ១៣ឆ្នាំ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

នៅពេលធ្វើការសាកសួរ ជនសង័្សយជាឪពុក ចុងរូបនេះបានឆ្លើយសារភាពថា រូបគាត់ពិតជាបានប្រព្រឹត្ត សកម្មភាព ដូចការចោទ ប្រកាន់នោះមែន រហូតចំនួន២លើកមកហើយ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here