បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលកំពុងបើកបរម៉ូតូលើដងផ្លូវ

0
8

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលកំពុងបើកបរម៉ូតូលើផ្លូវជាតិលេខ៥។ ករណីនេះបានកើតឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំនុចក្រុមទី១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ត្រីនគរបាលស្រុកសង្កែបានឪ្យដឹងថា ជនរងគ្រោះឈ្មោះ ចេម សត់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ។សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here