ឪពុកចុងចិត្តអប្រិយ ប្រើអំពើហិង្សា វាយទៅលើកូនបណ្តាលឲ្យរងរបួសជាំពេញខ្លួន ត្រូវសមត្ថកិច្ចចាប់ខ្លួន

0
10

ភ្នំពេញ÷ ឪពុកចុងចិត្តអប្រិយ គ្មានត្រាប្រណីវាយទៅលើកូនបណ្តាលឲ្យរងរបួសជាំពេញខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០២១​ ស្ថិត​នៅ​ភូមិ​អូរ​ច្រនៀង ​ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឃ.​ ស.ហ​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ រង​របួស​ខ្នង​ និង​ភ្លៅ​ទាំង​សងខាង​ ផ្ទៃមុខ​ខាងស្តាំ​១​កន្លែង ​។​ ​ចំណែកជន​ដៃដល់​ឈ្មោះ​ ខាន់​ ខា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ទីលំនៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​

នៅ​មុន​កើតហេតុ​ ជន​ដៃដល់​បាន​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​ពូ​ចិន​ ហើយ​បានឃើញ​ជន​រង​គ្រោះ​យក​របស់របរ​ខ្លួន​លេង​ និង​ហូប​បាយ​ ម្ហូប​មិន​ទុក​ឲ្យ​ខ្លួន​ ក៏​កើតក្តី​ខឹង​យក​ខ្សែភ្លើង​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ ឃាត់ខ្លួន​ជន​ដៃដល់​ចាត់ការ​តាម​ច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here