ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីលួច កាត់យកខ្សែភ្លើង

0
10

ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣នាទី បានចុះប្រតិបត្តិការ បង្ក្រាប ករណីលួច ( កាត់យកខ្សែភ្លើង )១ករណី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន៦នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

មន្ត្រីនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថាជនសង្ស័យ ចំនួន៦នាក់រួមមាន
១-ឈ្មោះ ខា សុវណ្ណា ហៅស្វា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះ ហែម វុត្ថា ហៅគក់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៣-ឈ្មោះ ព្រាប សត្ថាឫទ្ធា ហៅកុក ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៤-ឈ្មោះ ផាត់ រក្សា ហៅវូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ៥-ឈ្មោះ ចេង រ៉ី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៦-ឈ្មោះ រឺន ចន្ទរស្មី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងរួមមាន ៖ ម៉ូតូ ម៉ាកស៊ូស៊ូគីវីវ៉ា ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បាត់ដំបង ១S-៥៥៨៧ និងសំបកខ្សែភ្លើងមួយចំនួន។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here