នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាមនុស្សប្រុសស្រី៤នាក់ ករណីគ្រឿងញៀន

0
11

ខេត្តបាត់ដំបង៖ នគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ បង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងឃាត់ខ្លួនមនុស្ស៤នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣៥នាទី នៅចំណុចក្រុមទី០៤ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់មានឈ្មោះ ១.ឈ្មោះ ស៊ាន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២.ឈ្មោះ ជួប ជាប ហៅ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភាគ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង និង៤.ឈ្មោះ លឿន ចាន់ណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៥ថង់ ទម្ងន់ ២,០១ក្រាម, ទូរស័ព្ទដៃចំនួន៤គ្រឿង, ដែកកេះ២, ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here