ឃាត់ខ្លូនបុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ​ម្នាក់ រួមទាំងដកហូតវត្ថុតាងបានមួយចំនួ​ន​ ពាក់ពន្ធករណីគ្រឿងញៀន នៅក្រុងបានលុង ខេត្តរតនគិរី

0
9
ខេត្តរតនគិរី៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រងបានលុងខេត្តរតនគិរី។ ដោយមានការសម្របសម្រួល និតិវិធីផ្ទាល់ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី។
 
ជនសង្ស័យខាងលើឈឈ្មោះ វាំង តារាវិច្ឆ័យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខសញ្ញាខាងលើជាមុខសញ្ញាចាស់ដែលមានដីកាបង្គាប់អោយចាប់ខ្លួនលេខ១៦/២០ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ចេញដោយ លោកឈុន ចន្ទ័សីហា ចៅក្រមជំនំជម្រះ ក្មុងករណីបទល្មើសជួញដូរគ្រឿងញៀនដោយសម្រេចដាក់ទោសក្នុងពន្ធនាគារចំនួន៤ឆ្នាំ។
វត្ថុតាងដកហូតរួមមាន:
១. មេតំហ្វេតាមីនអាយ ចំនួន០១ ទម្ងន់២២.៧៣ក្រាម
២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
៣.ម៉ូតូ ចំនួន០២គ្រឿង
៤.ជញ្ជីង០១គ្រឿង
៥.ដាវសាំម៉ូរៃចំនួន០៤ដើម
៦.ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
៧.សម្ភារះសេពមួយចំនួន
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការនិតិវិធីតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here