បង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានជាង២៨០០០ លីត្រ

0
7
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១ ១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា។
បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្រ្តីជំនាញបានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុកនិងចែកចាយមួយកន្លែងដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយទទួលបានកិច្ចសហការពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុកខាងលើ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧ ៤២៦ លីត្រ បន្ថែមទៀត។
សរុបអាល់កុលក្លែងក្លាយដែលបង្ក្រាបបាននៅថ្ងៃនេះ មានចំនួន២៨ ៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង២៨តោន។ បច្ចុប្បន្ន អាល់កុលក្លែងក្លាយខាងលើត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here