បង្ក្រាបអ្នកញៀនល្បែង ភ្នាល់អាប៉ោងខុសច្បាប់១ករណី ឃាត់ខ្លួនមនុស្ស៦នាក់

0
15

បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់អាប៉ោង)១ ករណី និងបានធ្វើការនាំខ្លួនមនុស្ស៦នាក់។

ប្រតិបត្តិការខាងលើនេះធ្វើកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤២នាទី នៅចំណុចភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

វត្ថុតាងរួមមាន៖ មេអាប៉ោងចំនួន១ គ្រាប់, ចានសម្រាប់បង្វិលមេអាប៉ោងចំនួន២, ផ្តិលជ័រសម្រាប់គ្របអាប៉ោង១, ធុងជ័រដាក់ដីសម្រាប់ទ្រចានអាប៉ោង១, កម្រាលសម្រាប់ចាក់អាប៉ោង១និងម៉ូតូចំនួន ៧គ្រឿង។

ករណីនេះ កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here