ឃាត់ខ្លួនក្មេងស្ទាវ ៣នាក់ ករណីប៉ុនប៉ងកាប់ប្រហារ ក្មេងប្រុសម្នាក់ នៅស្រុកបរិបូណ៌

0
12

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការអាវុធហត្ថស្រុកបរិបូរណ៌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប៉ុនប៉ងហឹង្សា ទៅលើជនរងគ្រោះឈ្មោះ ផាន់ ផានិត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រង់ចំណុចភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការនេះធ្វើឡើង ដោយមានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង                            មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា                          ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១-ឈ្មោះ រិទ្ធ តៃប៉ិក ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌។ ២-ឈ្មោះ ខេង ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌។ ៣-ឈ្មោះ ឡាំ ធារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៌។

វត្ថុតាងចាប់យករួមមាន៖ ១-កាំបិតកាកុកចំនួន ១ដើម ប្រវែង៥០ស.ម។ ២-ដាវចំនួន ១ដើម ប្រវែង៤០ស.ម។ ៣-ម៉ូតូចំនួន ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានការិយាល័យជំនាញយកទៅ ធ្វើតេស្តរក Covid-19 នៅពេទ្យខេត្តលទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here