សៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តមន្រ្តី នៃមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨និង៥៥នាទី បានចុះបង្រ្កាបទីតាំងជីកយកអាចម៍ដីក្រហម ១កន្លែង គ្មានច្បាប់អនុញ្ញាត ដែលមានម្ចាស់អាជីវកម្មឈ្មោះ ប៉ោ ចំណាន ភេទស្រី អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃើញមានវត្ថុតាងដូចជា អេស្កាវ៉ាទ័រ ចំនួន១គ្រឿង, រថយន្តដឹកដី ចំនួន២គ្រឿង។
ក្រោយចុះឃាត់គ្រឿងចក្រ មន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត បានធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្មចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ និងធ្វើការផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មធនធានរ៉ែ ហើយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបានធ្វើការផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ត និងបានអប់រំណែនាំឲ្យម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធឲ្យបានត្រឹមត្រូវជាមុនសិន ទើបអាចដំណើរការអាជីវកម្មបាន៕













