ខឹងញុះញ៉ង់ប្រពន្ធខ្លួនឲ្យលែងលះគ្នា អតីតប្អូនថ្លៃយកកន្តៀវ កាប់បងថ្លៃរបួសធ្ងន់

0
10

បាត់ដំបង៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយ អតីតប្អូនថ្លៃយកកន្តៀវ កាប់ទៅលើបងថ្លៃរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង៣០នាទី នៅចំណុចក្រុមទី២៦ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ោ មី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកជនរងគ្រោះឈ្មោះ ទុយ កុសល ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ រងរបួសត្រូវចំក្បាលជង្គង់ឆ្វេងមួយកន្លែងចំក្បាលពីក្រោយមួយកន្លែង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យចងគំនុំនឹងជនរងគ្រោះដែលជាអតីតបងថ្លៃដោយគិតថាជនរងគ្រោះជាអ្នកញុះញ៉ង់អោយប្រពន្ធខ្លួនលែងលេះរហូតមានសតិមិនគ្រប់ កើតជាហិង្សាប្រើដំបងឈើនិងកន្តៀវវាយនិងកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

ករណីនេះ សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here