សាហាវណាស់! ក្មេងប្រុស២នាក់រួមគំនិតគ្នា យកខ្សែសាកថ្មទូរស័ព្ទមកទាក់ កក្មេងស្រីអាយុ៤ឆ្នាំនិងបានវាយមូលក្ដិចបណ្ដាលស្លាប់

0
15

ខេត្តស្វាយរៀង៖ ក្មេងប្រុសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកខ្សែ សាកថ្មទូរស័ព្ទមកទាក់ កហើយថែមទាំងបានវាយមូលក្ដិចបណ្ដាលឱ្យក្មេងស្រីរងគ្រោះស្លាប់។ ករណីនេះបានកើឡើងនៅនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១ នៅចំណុចភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងប្រុសសង្ស័យមានឈ្មោះ ម៉ុក មិថុនា អាយុ៩ឆ្នាំនិងឈ្មោះ ម៉ុក កក្កដា អាយុ ១៤ ឆ្នាំមុខរបរសិស្សរស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះរិទ្ធ ពិសី អាយុ៤ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ក្មេងប្រុសសង្ស័យ២នាក់និងក្មេងស្រីរងគ្រោះបាននាំគ្នា រត់ប្រឡែងគ្នាលេង នៅវាលស្រែ យ៉ាងសប្បាយតាមរបៀបក្មេងៗ។

ប្រភពបន្តថាក្រោយមក មិនដឹងយ៉ាងម៉េចស្រាប់តែក្មេងប្រុសសង្ស័យឈ្មោះម៉ុក មិថុនា បានយកខ្សែ សាកថ្មទូរស័ព្ទនោះមកទាក់ កក្មេងស្រីរងគ្រោះហើយថែមទាំងបានវាយមូលក្ដិច និងបានប្រាប់ថាកុំឱ្យលេងទឹកប្រយ័ត្នលង់ ហើយក្រោយមកនៅវេលាម៉ោងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១ក្មេងស្រីខាងលើមានអាការៈឈឺចុកចាប់រហូតបានដាច់ខ្យល់ស្លាប់គួរឱ្យសង្វេគបំផុត។

ក្រោយពីសមត្ថកិច្ចពិនិត្យសពនិងធ្វើកំណត់ហេតុរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។ចំណែកក្មេងប្រុសសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here