ចូលទៅក្នុងម៉ុងប៉ុនប៉ងរំលោភ សេពសន្ថវៈលើស្រី្តម្នាក់ តែមិនបានសម្រេចត្រូវជាប់ខ្នោះ

0
9

បាត់ដំបង៖ បុរសម្នាក់បានចូលទៅក្នុងមុង ប៉ុនប៉ងរំលោភ សេពសន្ថវៈលើស្រី្តម្នាក់ប៉ុន្តែត្រូវបានជនរងគ្រោះរើបម្រាស់ស្រែកឆោឡោឡើងទើបជនសង្ស័យមិនអាចប្រព្រឹត្តសកម្មភាពបានសម្រេចរួចរត់គេចខ្លួនពីទីនោះតែម្ដង។

ករណីនេះបានកើតឡើងនៅនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី ចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ខុម សុឃឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំដំបង បានធ្វើសកម្មភាពចូលទៅក្នុងម៉ុងប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្នាក់ឈ្មោះ ស អ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ភ្លាមៗជនរងគ្រោះបានរាយការណ៍ពីករណីនេះដល់សមត្ថកិច្ចនគរបាលអំពីសកម្មភាពរបស់ជនសង័្សយខាងលើ ហើយឆ្លងតាមយោបល់ដឹកនាំបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំធ្វើការស្រាវជ្រាវរហូតនាំខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទីព្រឹក នៅចំណុចមូលដ្ឋានកើតហេតុបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here