នគរបាលស្រុកបាណន់ បង្ក្រាបការប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់( បៀរតង) ឃាត់ខ្លួនអ្នកប្រព្រឹត្តិ៣នាក់យកមកដុះក្អែល

0
10

បាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី បានដឹកនាំកម្លាំងបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(បៀរតង) ចំនួន១លើក ក្នុងមូលដ្ឋានចំណុចភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ឃាត់អ្នកប្រព្រឹត្តចំនួន ៣នាក់ ធ្វើកិច្ចសន្យាអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះជាបន្តទៀត។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ បៀរតង៣ហ៊ូ ប្រាក់ខ្មែរចំនួន ៨,៥០០រៀល និងក្រណាត់កម្រាល១ផ្ទាំង។

ក្នុងកិច្ចសន្យាអប់រំណែនាំនេះ សមត្ថកិច្ចបានធ្វើចំពោះពួកគាត់គឺកុំឱ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះ និងបានពន្យល់ណែនាំឱ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលក្នុងនោះមានចំណែកជាច្រើនករណីដែលបណ្តាលមកពីការជួបជុំប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here