ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឱ្យ បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់គោលដៅនានា។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា «បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ចដឹកជញ្ជូនវ៉ាក់សាំង សូមបន្តចូលរួមឱ្យអស់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់គោលដៅនានា»។
គួសបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១០,៨៩៤,៧៩៥នាក់៕