បង្ក្រាបករណីល្បែងស៊ីសងកត់ឆ្នោតខុសច្បាប់១ករណី ឃាត់ខ្លួនមនុស្ស៤នាក់ អនុវត្តតាមច្បាប់

0
12

ខេត្តបាត់ដំបង៖ នៅថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២១ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងក្នុងអង្គភាពចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងកត់ឆ្នោតខុសច្បាប់ (ចាក់កន្ទុយលេខ) ១ករណី ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ស្ថិតនៅចំនុចភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកកត់ឆ្នោតខុសច្បាប់ទាំង៤នាក់រួមមានឈ្មោះ ១-ឈ្មោះ អ៊ឹង លាង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។ ២-ឈ្មោះ ម៉ៅ សុខា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។ ៣-ឈ្មោះ ឈិត គឹមស៊ាង ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។ ៤-ឈ្មោះ រុន ភួង ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។

វត្ថុតាងដកហូតរួមមាន៖ កាតុងកត់លេខឆ្នោតចំនួន៦សន្លឹក, ក្រដាស់ដាម១សន្លឹក, ម៉ាស៊ីនគិតលេខ២គ្រឿង
, ប្រដាប់កិបក្រដាស់ចំនួន១, បន្ទាត់១, ទូរស័ព្ទដៃ៥គ្រឿង, ប្រាក់ខ្មែរចំនួន ១៦០,០០រៀល, ប្រាក់ដុល្លាចំនួន ៥០ដុល្លារនិងម៉ូតូ១គ្រឿង។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនអ្នកកត់ឆ្នោតខុសច្បាប់ទាំង៤នាក់ខាងលើ ទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here