ភ្នំពេញ៖ វ័យជាង៦០ឆ្នាំម្នាក់ កំពុងរស់នៅក្នុងកូនខ្ទមតូចមួយ នៃខេត្តកំពង់ឆ្នាំង អត់អីហូប រើសក្បាលកណ្តុរមកស្ងោរហូប។
យោងតាមហ្វេសប៊ុករបស់លោក Phalla Phorn បានឲ្យដឹងថា “ អត់អីហូប រើសក្បាលកណ្តុរមកស្ងោរហូប😥 វាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបប្រទះនូវរឿងរ៉ាវដែលគួឲ្យនឹកស្មានមិន ដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យ ជាង៦០ឆ្នាំម្នាក់ កំពុងរស់នៅក្នុងកូនខ្ទមតូចមួយ នៃខេត្តកំពង់ឆ្នាំង។ ក្នុងការចុះដើរ ជួបបងប្អូនប្រជាពលរដ្ឋក្រលំបាក ពីខេត្តមួយទៅខេត្តមួយ គឺខ្ញុំធ្លាប់បានជួបប្រទះអស់ហើយ នូវស្ថានភាពជីវិតក្រលំបាកផ្សេងៗ តែនេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានឃើញស្ថានភាពរបស់ស្រ្តីក្រីក្រម្នាក់នេះ អត់អីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោលយកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប។
លោកបន្តថា ខ្ញុំបានបើកឆ្នាំងរបស់គាត់ ដោយដំបូងគិតថាជាក្បាលត្រី តែព្រះអើយ😥😥 វាជាក្បាល
កណ្តុរជាមួយនឹងភ្នែកនៅក្រឡង់ៗ បូករួមជាមួយក្លិនឆ្អាប រៀងស្អុយផងដែរនោះ វាបានធ្វើឲ្យខ្ញុំ បុកដោល រត់ទៅក្អួតតែម្តង 😥 (ខ្ញុំសូមអភ័យទោស ចំពោះចំនុចត្រង់នេះ តែខ្ញុំពិតជាទប់មិនជាប់មែន ការពិតខ្ញុំក៏បានថតជាវីឌីអូរកំឡុងពេលនោះដែរ តែវាបានថតជាប់ពេលខ្ញុំក្អូតនោះដែរ ចឹងហើយខ្ញុំសូមមិនបង្ហាញទៅចុះ) ការពិតខ្ញុំជាមនុស្សម្នាក់ ដែលអាចទ្រាំទ្របានទាំងអស់ ដែលទាក់ទងទៅនឹងអាចម៍-នោមក្លិនមិនល្អ របស់អ្នកជំងឺ ឬចាស់ជរាផ្សេងៗតែនេះ ជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំបានជួបមនុស្សហូបក្បាលកណ្តុរស្ងោរបែបនេះហើយធ្វើឲ្យខ្ញុំទ្រាំមិនបានទាល់តែសោះ😥😭យាងណាមិញ ខ្ញុំទទួលស្គាល់ថា ជីវិតរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ ហើយជីវិតរបស់អ្នកក្រលំបាកខ្លះ ពិតជាគ្មានជម្រើសមែន ក្នុងការជ្រើសរើសកន្លែងដែលខ្លួនស្នាក់នៅ ឬអាហារដែលខ្លួនហូប។
លោក រៀបរាប់ទៀតថា ត្រង់នេះហើយ ដែលខ្ញុំចេះតែចង់ចំណាយពេលរបស់ខ្ញុំ ក្នុងការចុះទៅតំបន់ផ្សេងៗ ដើម្បីជួបពួកគាត់ទាំងនោះហើយផ្តល់ការគាំទ្រ ផ្តល់ស្នាមញញឹម និងក្តីសង្ឃឹមសម្រាប់ជីវិតជាដើម។
លោកបន្ថែមឲ្យដឹងទៀតថា ក្រោយពីលោកបង្ហោះព័ត៌មានរបស់ស្រ្តីក្រីក្រម្នាក់នេះ ត្រឹមតែរយះពេលមួយម៉ោង
ក៏ឃើញមានបងប្អូន-មិត្តភ័ក្តិយើងចាប់អារម្មណ៍ចូលរួមចំណែកក្នុងការជួយគាត់។ បើបែបនេះ
ទៅហើយ ខ្ញុំសូមប្រកាស ក្នុងការរៀបចំធ្វើកូនផ្ទះថ្មីជូនគាត់តែម្តង បូករួមទាំងការផ្គត់ផ្គង់
ជួយគាត់ប្រចាំខែបន្ថែមទៀត ។ ដូច្នេះសម្រាប់ បងប្អូនដែលមានបំណងចង់ចូលរួមចំនែក
ជួយគាត់ដែរនោះ សូមបានចូលរួមតាមរយះកុងធនាគារបស់ខ្ញុំផ្ទាល់ខាងក្រោមនេះ៖
ABA: 012324711 (Phorn Phalla) , ACLEDA: 18000026228515 (PhornPhalla)៕