៨ខែ កម្ពុជានាំចេញកសិផល កើនឡើង៨៩,៦៨% លើកលែងតែអង្ករ ថយចុះ-២៣,៣៧%

0
8

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផល ទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% ។ដោយឡែកចំពោះករណី ធា្លក់ចុះនៃការនាំចេញអង្ករ -២៣,៣៧% ត្រូវបានលោក រដ្ឋមន្រ្តី អះអាងថា បណ្ដាល មកពីបញ្ហាកង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

យោងតាមលទ្ធផល នៃការនាំចេញកសិផលក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផល ទៅក្រៅប្រទេស មានបរិមាណសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោនស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោន។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក លោក វេង សាខុន បានឱ្យដឹងថា បរិមាណអង្ករនាំចេញមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន (-២៣,៣៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៨ខែឆ្នាំ២០២០ ដែលមានចំនួន ៤៤៨ ២០៣តោន។

លោក វេង សាខុន គួសបញ្ជាក់ថា ការនាំចេញកសិផល សរុបក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករ មានការថយចុះចំនួន -២៣,៣៧% ដោយសារ កង្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here