ម្ដាយប្រកាសរកកូនស្រីបាត់ខ្លួនពីផ្ទះ៣ថ្ងៃ រកមិនទាន់ឃើញ

0
10

បាត់ដំបង៖ ស្រ្តីជាម្ដាយបានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបើសិនជាបានឃើញ ឬស្គាល់កូនស្រី របស់គាត់សូមមេត្តាជួយទំនាក់ទំនងមកកាន់ក្រុមគ្រួសារ ឬអាជ្ញាធរឱ្យផង ព្រោះកូនស្រីរបស់គាត់មានជំងឺប្រសៃប្រសាទមិនចេះនិយាយស្ដីអ្វីឡើយ ខណៈកូនស្រីបានបាត់ខ្លួនពីផ្ទះ ៣ថ្ងៃហើយ។

អ្នកស្រី ឡុង ញឿន រស់នៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង បានថ្លែងឱ្យដឹងថា កូនស្រីដែលមានឈ្មោះ ឡុង ស្រីអូន អាយុ២៩ឆ្នាំ មានជំងឺប្រសៃប្រសាទ បានដើរចេញពីផ្ទះ កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ពេលដឹងថាកូនស្រីមិនបានដើរមកផ្ទះវិញដូចសព្វដង អ្នកស្រីរួមទាំងក្រុមគ្រួសារបានដើររកកូនស្រីដែរតែមិនឃើញសោះឡើយ មកទល់នឹងថ្ងៃនេះគឺមានរយះពេល ៣ថ្ងៃហើយ។

អ្នកស្រីជាម្ដាយបានថ្លែងថា «កូនស្រីរបស់គាត់មានជំងឺប្រសៃប្រសាទមិនចេះនិយាយស្ដីឡើយ ហើយពេលនៅផ្ទះលុះត្រាតែបង្ខិតបង្ខំទើបព្រមបរិភោគចំណីអារហារ អ្នកស្រីពិតជាមានក្ដីបារម្ភខ្លាំងណាស់មិនដឹងថាកូនស្រីក្នុងរយះពេល ៣ថ្ងៃនេះទៅជាយ៉ាងណាឡើយ»។

អ្នកស្រីសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើសិនជាបានឃើញ ឬស្គាល់កូនស្រីរបស់អ្នកស្រីសូមជួយផ្ដល់អារហារឱ្យគាត់បរិភោគផងព្រោះគាត់មិនស្គាល់ថាអ្វីញ៉ាំកើត ឬមិនកើតឡើយ ហើយសូមបងប្អូនជួយរាយការណ៍ទៅកាន់អាជ្ញាធរ ឬទំនាក់ទំនងមកកាន់លេខ ០៣១ ២៤ ៨៣ ៣៣៤ ហើយក៏អាចទំនាក់ទំនងមកកាន់ផេក សារព័ត៌មានពលរដ្ឋបាត់ដំបងផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here