ខេត្តព្រះសីហនុ ហាមឃាត់ការលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទរយ:ពេល១៤ថ្ងៃទៀត

0
9

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត ក្នុងគោលបំណងធានាដល់ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ក្នុងការដាក់វិធានការនេះ ក៏បានហាមឃាត់ការលក់គ្រឿងស្រវឹងនិងការជួបជុំសេពគ្រឿងស្រវឹងគ្រប់ប្រភេទផងដែរ។

ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា” ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ”។

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ

LEAVE A REPLY

Please enter your comment!
Please enter your name here