ប្រទះឃើញអាវុធវែង១ដើម ម៉ាកAk47 ពេលរើផ្ទះដើម្បីសាងសង់ ទីតាំងធនាគារ

0
12

បាត់ដំបង៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ សន ផល្លា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី បានឲ្យជាងរុះរើផ្ទះចាស់ដើម្បីសាងសង់ ទីតាំងធនាគារកាណា ឌីយ៉ាថ្មី ប្រទះឃើញអាវុធវែង១ដើម ម៉ាកAk47 ប្រភេទស្វាយបត់ និងគ្រាប់ចំនួន ១៨គ្រាប់ រាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ឃុំគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។

នគរបាលស្រុកមោងឫស្សី បានថ្លែងអំណរគុណដល់ពលរដ្ឋដែល បានរាយការណ៍ជូន សមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការយកទៅប្រើប្រាស់នូវអាវុធខូចគុណភាពទាំងនោះ បង្កជាគ្រោះថ្នាក់កើតឡើង ជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here