ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលប្រចាំខេត្តសាកែវ ប្រទេសថៃ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលបញ្ជូនពលករខ្មែរ១៤នាក់ និងកុមារម្នាក់ ឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក៏បានសហការជាមួយអាជ្ញាធរថៃ ជួយសម្រួលបញ្ជូនពលរដ្ឋខ្មែរចំនួន ១២នាក់ និងកុមារ ២នាក់ ត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព តាមច្រកអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតផងដែរ។
ប្រជាពលរដ្ឋទាំងអស់ ត្រូវបានប្រគល់ជូនសមត្ថកិច្ចកម្ពុជា ចាត់ការតាមនិតិវិធីសុខាភិបាលបន្ត៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/09/827.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/09/828.jpg?resize=576%2C1280&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/09/829.jpg?resize=576%2C1280&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/09/830.jpg?resize=696%2C332&ssl=1)