ខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យា អាចត្រូវបានកែច្នៃដើម្បីលួចទាញយកទិន្នន័យ

0
13

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញថា ពួកគេអាចធ្វើការកែច្នៃខ្សែសម្រាប់ ភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើប្រាស់ វាយបញ្ចូលលេខសម្ងាត់ឬព័ត៌មានផ្សេងៗ។

ពួកគេបានឱ្យឈ្មោះខ្សែដែលបានកែច្នៃនេះថាខ្សែ OMG ហើយវាជាមានបង្កប់មកជាមួយនឹងបន្ទះឈីប តូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ដើម្បីទាញយកទិន្នន័យ។

ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាច នៅតែធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាលោកអ្នកគួរតែចៀសវាងប្រើខ្សែភ្ជាប់ដែលមាននៅ ទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយក ទិន្នន័យនៅពេលដែលលោកអ្នកប្រើឧបករណ៍ទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here