ភ្នំពេញ៖ យោងតាមរបាយការណ៍តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលថ្មីៗនេះបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។
ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់តាមរយៈហ្វេសប៊ុកថា កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។
ដោយឡែកកម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។
ជាមួយគ្នានោះ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន ដែលមានកំណើន៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនមានចំនួនប្រមាណ៣៦៣៩តោន ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕