កូនរមិលគុណ! យកកាំបិតប៉័ងតោភ្ជង់ករ និងវាយម្ដាយជាច្រើនដៃដួលទៅនឹងដីហើយសំឡុតយកលុយទៅទិញគ្រឿងញៀន

0
10

បាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួនកូនរមិលគុណយកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃធ្វើឱ្យជនរងគ្រោះដួលទៅនឹងដីហើយសំឡុតយកលុយទៅទិញគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារពូពុយ ស្ថិតនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនសង្ស័យម្នាក់ឈ្មោះ ជា គឹមឡេង ភេទប្រុសអាយុ២១ ឆ្នាំ មានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ពីបទ:ហិង្សាដោយចេតនា តាមបណ្ដឹងឈ្មោះ លី ដាណា (ហៅវណ្ណា) ត្រូវជាម្តាយអាយុ ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។

ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតប៉័ងតោភ្ជង់ករ និងវាយជាច្រើនដៃធ្វើឱ្យជនរងគ្រោះដួលទៅនឹងដីហើយសំឡុតយកប្រាក់ចំនួន ២លានរៀល និងខ្សែកប្លាកទីន ចំនួន១ខ្សែ យកលក់ទៅទិញគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here