បាត់ដំបង÷ នគរបាលស្រុកបវេលនៃខេត្តបាត់ដំបងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ នូវក្រុមជនបង្កហិង្សាដោយអាវុធ ចំនួន២ក្រុមដែលមានមនុស្សរហូតចំនួន១៣នាក់និងវត្ថុតាងមានកាំបិតចំនួន៣ ដេីមនិងម៉ូតូចំនួន៦គ្រឿង មកជាមួយផង។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី៣ខែ កញ្ញាឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទីនៅចំណុចវាលស្រែ១០០ក្នុងភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ក្រុមយុវជនបង្កអនាធិបតេយ្យចំនួន២ក្រុម បានប្រេីប្រាស់កាំបិត ដេញកាប់គ្នាបង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្ទាប់ពីពួកគេបានប៉ះពារពាក្យសំដីគ្នាតែបន្តិចចន្តួចតែប៉ុណ្ណោះ ។
ទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលបានចាត់វិធានការបង្រ្កាបឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមដែលក្នុងនោះគឺ៖
-ក្រុមទី១៖
១-ឈ្មោះ យុន សឹងយ៉ាន់ណាភេទប្រុសនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល។
២-ឈ្មោះ វ៉ុន ចានរ័ត្ន ភេទប្រុស នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។
៣-ឈ្មោះ មាស សំណាង (ម៉ាក) ភេទប្រុស នៅភូមិបវេល១ ឃុំបវេល។
៤-ឈ្មោះ រស់ គឹមហាន់ ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៥-ឈ្មោះ លី ប៊ុនទី ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៦-ឈ្មោះ ហ៊ីង មួន ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៧-ឈ្មោះ រឿន ចាន់តារ៉ា ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៨-ឈ្មោះ កឿន ប៊ុនហេង ភេទប្រុស នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
៩-ឈ្មោះ ខ្លឹង សីហា ភេទប្រុស នៅស្រុកថ្មគោល។
១០-ឈ្មោះ ធី បញ្ញា ភេទប្រុស នៅស្រុកកំរៀង។
១១-ឈ្មោះ រឿន ចាន់គោរព ភេទប្រុស នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្រុមទី២៖
១-ឈ្មោះ លិញ តុលា ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។
២-ឈ្មោះ វណ្ណះ ចាន់ន្នី ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។
ក្នុងចំណោមមនុស្សចំនួន១៣នាក់នេះ នៅមានបក្សពួកគេចំនួន២នាក់ទៀត បានគេចខ្លួនផុត មុនពេលសមត្ថកិច្ចទៅដល់ កន្លែងកេីតហេតុប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណគាត់រួចហេីយ៕