ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគប់កញ្ចក់រថយន្ត

0
9

ខេត្តតាកែវ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ និង១០នាទី មានករណីធ្វើឱ្យខូចដោយចេតនា (គប់កញ្ចក់រថយន្ត)មួយកើតឡើងនៅចំណុចផ្លូវខេត្តលេខ១២៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥-៦ ស្ថិតក្នុងភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ស គ្នានផ្លាកលេខ បណ្តាលឱ្យខូចខាតកញ្ចក់មុខ និងផ្នែកចំហៀងការប៊ីនខាងឆ្វេង រថយន្តមួយគ្រឿង បើកបរដោយឈ្មោះ ហ៊ុន ណារិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមផ្ដៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ តែមិនបណ្តាលឱ្យមានរងរបួសនោះទេ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី របស់ ព្រះរាជអាជ្ញារ នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅវេលាម៉ោង ៨ និង០០នាទីព្រឹក ថ្ងៃ ខែឆ្នាំដដែល មានទី១ឈ្មោះ ស៊ិន កែវរិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ និងទី២ឈ្មោះ ឃន បញ្ញារ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្រាំងរអូដ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងពីរបានសារភាពថា ពិតជាបានធ្វើសកម្មភាពគប់រថយន្តខាងលើពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅលាសាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here