ចោរដាច់យ៉ៃ! លួចឆ្កឹះយកស្លាកលេខរថយន្ត សំណាងមិនល្អជាប់ខ្នោះសមត្ថកិច្ច

0
12

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ធ្វើសកម្មភាព លួចឆ្កឹះយកស្លាកលេខរថយន្ត ចំនួន២បន្ទះ។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចចំហៀងខាងមុខផ្សារ WB Arena ផ្លូវជាតិលេខ២ ក្រុម ១៧ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង៣ម៉៣០នាទីទៀបភ្លឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆាយ ប៉ុក ហៅ ប៉ុក ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៥៦៦ ផ្លូវជាតិលេខ២ ភូមិ ព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ វង្ស តុលា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៧៥A ផ្លូវ២៥ ភូមិ ប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនវើលប្រ៊ីតផ្នែករដ្ឋបាល (តំណាងឲ្យក្រុមហ៊ុនវើលប្រ៊ីត)។

វត្ថុតាងចាប់យកបានរួមាន៖ ទុលឡឺវីសចំនួន ១ដើម, សោរទីបអក្សរLលេខ៨ចំនួន ១ ដើម, ក្បាលសម្រាប់ ដាក់លើកំប៉ុងបាញ់ហ្គាសចំនួន១ (របស់ជនសង្ស័យ) និងភស្តុតាងចាប់យក : ស្លាកលេខរថយន្ត ភ្នំពេញ ៣D-២៣៥៦ ចំនួន២បន្ទះ (របស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here