ក្រសួងអប់រំឲ្យបើកលក់អាហារនិងដំណើរការសេវាកម្មមួយចំនួនឡើងវិញ

0
247

ភ្នំពេញ៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់របស់គ្រឹះស្ថានសិស្សា សិស្សានុសិស្ស និងអ្នកអាណាព្យា បាល ក្នុងការប្រើប្រាស់សេវា រថយន្ដដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រើប្រាស់សេវាទាំងនេះ ដោយត្រូវ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) បានម៉ឺងម៉ាត់បំផុត។

យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងអប់រំប្រាប់ដល់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here