អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសាលារៀនមួយចំនួន មុននឹងអនុញ្ញាត្តឲ្យបើកដំណើរបង្រៀនឡើងវិញ

0
6

ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត កាលពីសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១បាន ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុននឹងអនុញ្ញាត្តឲ្យបើកដំណើរបង្រៀនឡើងវិញ។

លោកអភិបាលខេត្តនឹងបន្តទៅពិនិត្យស្ថានភាពសាលារៀនមួយចំនួនទៀត ស្អែកនៅតាមបណ្តាក្រុង/ស្រុក ផ្សេងទៀត ដើម្បីសម្រេចចំនួនជាក់លាក់ស្នើសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាត្តឲ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញទាំងស្រុង ឬតាមបណ្តុំ និងតាមអនឡាននោះ។

ក្នុងឱកាសនោះ លោកបានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ត្រូវសម្អាត បរិស្ថាន អនាម័យឲ្យ បានស្អាត ពិសេសបាញ់ថ្នាំសម្លាប់មេរោគជាមុនសិន ចំពោះសាលារៀនណាដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងមណ្ឌលចត្តាឡី ស័កជំងឺកូវីដ-១៩។

លោក អភិបាលខេត្តបានបន្តទៀតថា ការបើកឱ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគាត់បានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួល បានចំណេះដឹងគ្រប់គ្រាន់ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here