បាត់ពីផ្ទះ៧ថ្ងៃ ប្រទះឃើញសាកសពស្អុយរលួយនៅក្នុងព្រៃ

0
9

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណី ប្រជាពលរដ្ឋប្រទះឃើញសពស្អុយរលួយនៅព្រៃភ្នំ បន្ទាប់ជនរងគ្រោះបានបាត់ពីផ្ទះរយៈពេល៧ថ្ងៃមុន។

ការចុះពិនិត្យសពខាងលើ ធ្វើឡើងនៅវេលាម៉ោង ១ និង១៥នាទី រសៀលថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចដើមឈើ(ផ្ចឹក) ក្នុងព្រៃភ្នំ(ភ្នោគ)ដែលមាន ចម្ងាយពីផ្ទះប្រមាណ១គីឡូម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជា រតនៈ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះជាកូនច្បងគេ ក្នុងចំណោមប្អូនៗចំនួន៤នាក់ទៀត នេះបើតាមការបញ្ជាក់ពីឪពុកឈ្មោះ សែម សារិន                              និងស្រីជាម្ដាយ ហ៊ុយ សុគន្ធា។

លោក សែម សារិន ជាឪពុកសពបានបញ្ជាក់ប្រាប់សមត្ថកិច្ចនគរបាលដដែលទៀតថា កូនប្រុសរងគ្រោះ(ជា រតនៈ)បានប្រើប្រាស់សាធាតុញៀននិយាយពុំដែលស្ដាប់ទេ ហើយឧស្សាហ៍បង្ករឿងក្នុងគ្រួសារ ម្យ៉ាងទៀតពុំ សូវដេកនៅផ្ទះនោះទេ ភាគច្រើនដេកនៅខ្ទមឯចម្ការ និងសេពគប់មិត្តភក្រ្តមិនល្អ មុនកើតហេតុបានចេញ បាត់ពីផ្ទះរយៈពេល៧ថ្ងៃមកហើយ ដោយបងប្អូនសាច់ញាតិដើររកពុំឃើញនោះទេ ទើបប៉ុន្មានម៉ោងមុននេះអ្នក ភូមិដើររកដកផ្សិតប្រទះឃើញ ទើបបង្កការភ្ញាក់ផ្អើលបែបនេះ។

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យជាក់ស្ដែងសពមានហើមរលួយអាចស្លាប់លើសពី៦ថ្ងៃ សពស្លៀកខោ ប៉ារ៉ាជើងវែង គ្មានអាវ ចងព្យួរ+ក ដោយខ្សែអង្រឹងទៅមែកឈើ(ផ្ចឹក) មានកម្ពស់ប្រមាណ ២.៥០ម៉ែត្រ ការពិនិត្យទ្រួសៗសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីផ្សេងទេ សពអាចពិតជាចង-ក ធ្វើអត្តឃាតពិតប្រាកដមែន សពប្រគល់ជូនឪពុក ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here