សង្វេកណាស់! បុរសចំណាស់ម្នាក់ ត្រូវដីដំបូកបាក់ធ្លាក់ចំក្បាលស្លាប់នៅនឹងកន្លែង

0
11

បន្ទាយមានជ័យ៖ បុរសវ័យ៥៧ឆ្នាំម្នាក់ ខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់ ស្លាប់បាត់បង់ជីវិតភ្លាម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នៅពេលកើតហេតុជនរង គ្រោះបានទៅជីកដី ដំបូកនៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម តែម្នាក់ឯងយកដីបិទឡដុតធ្យូង នៅពេលកំពុងតែជីកស្រាប់តែ ដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា នៅពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងជួយនោះទេ លុះប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡ។ បច្ចុប្បន្នសពត្រូវបាន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here