ក្រសួងធនធានទឹក ចុះស្តារប្រឡាយក្របៅ ដើម្បីរំដោះទឹកមួយផ្នែកចេញពីសង្កាត់ចំនួន៣ របស់ក្រុងតាខ្មៅ

0
9

ភ្នំពេញ÷ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ដែលជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះធ្វើការ ស្តារប្រឡាយក្របៅ មានទីតាំងស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គូរំលឹកថា ប្រឡាយក្របៅ មានតួនាទីសំខាន់ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល របស់ក្រុងតាខ្មៅ ដោយបង្ហូរទម្លាក់ចូលទៅក្នុងបឹងរាន បន្តដល់បឹងជើងលោង ក្នុងភូមិសាស្ត្រឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងការស្តារប្រឡាយធម្មជាតិនេះ ក្រសួងបានប្រើប្រាស់អេស្កាវ៉ាទ័រដៃវែង ដៃខ្លី និងរថយន្តបែន សម្រាប់ដឹកកំប្លោក និងល្បាប់ភក់ដែលបានគោករាក់នៅតាមពោះប្រឡាយ ដែលមានប្រវែងប្រមាណ ៤.៥០០ ម៉ែត្រ ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបន្ថែមនូវម៉ាស៊ីនបូមទឹកចំនួន១គ្រឿងទៀត លើស្ថានីយបូមទឹកដែលមានស្រាប់ នៅលើប្រឡាយក្របៅ និងបានចាត់តាំងអ្នកបច្ចេកទេស និងគ្រឿងចក្រ ឲ្យយាមប្រចាំការនៅលើទីតាំងនោះផងដែរ ដើម្បីត្រៀមទុកការពារក្រែងមានសភាពការណ៍បន្ទាន់កើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here