លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភអំណោយបរិក្ខារពេទ្យ ដល់កងពលតូចដឹកជញ្ជូនលេខ៩០ ដែលបំពេញបេសកកម្ម ដឹកជញ្ជូនពលករត្រឡប់មកពីប្រទេសថៃ

0
7

ភ្នំពេញ÷ ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងលោកស្រី ទៅដល់ សុខទុក្ខ និងសុខុមាលភាពរបស់កងកម្លាំង ដែលកំពុងតែប្រតិបត្តការដឹកជញ្ជូនពលករខ្មែនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានការប្រឈមហានិភ័យ នៃការឆ្លងមេរោគកូវីដ-១៩នោះ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រីបានឧបត្ថម្ភអំណោយបរិក្ខារពេទ្យ ការពារជំងឺកូវីដ-១៩ដើម្បីទុកប្រើប្រាសជាក់ស្តែងក្នុងពេលបំពេញភារកិច្ច។

អំណោយរួមមាន អាវការពារមេរោគ PPE2 ចំនួន១.៤៦០ឈុត, ម៉ាស់ចំនួន៩៧០០, ស្រោមដៃចំនួន៣៤០៥គូរ, របាំងមុខចំនួន២០១, អាល់កុលចំនួន១០០០លីត្រ, និងថ្នាំពេទ្យចំនួន៧០០ប្រអប់។

អំណោយទាំងនេះត្រូវបានឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នាំយកទៅប្រគល់ជូនដល់ដៃ ដល់កងកម្លំាងជួរមុខ របស់កងពលតូចដឹកជញ្ជូនលេខ៩០កងទ័ព ជើងគោក ដែលកំពុងបំពេញបេសកកម្មតាមគោលដៅកំណត់ផងដែរ។

សូមជម្រាបជូនផងដែរថា កងកម្លាំង-រថយន្ត របស់ពលតូចដឹកជញ្ជូនលេខ៩០ បានចុះដឹកពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា នៅចុងខែធ្នូឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ដែលជាការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្តស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here