បង្ក្រាបទីតាំងរោងកាហ្វេ បង្កប់ល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី២

0
8

ភ្នំពេញ៖ អាជ្ញាធរចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូ និងជល់មានតាមអនឡាញនៅសង្កាត់ចោមចៅទី២។ ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង៤:០០នាទីរសៀលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្រោយពីទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំងរោងការហ្វេខាងលើបានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ ទើបលោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបើកលេងល្បែងទាំងនេះតទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here