ពលករខ្មែរជាង៤០នាក់ បម្រុងឆ្លងដែនទៅបេះផ្លែមៀន នៅខេត្តច័ន្ទបុរី ត្រូវទាហានថៃចាប់ខ្លួន

0
10

ភ្នំពេញ៖ ពលករខ្មែរចំនួន៤៨នាក់ បម្រុងឆ្លងដែនទៅបេះផ្លែមៀន នៅខេត្តច័ន្ទបុរី ក្នុងទឹកដីថៃ ត្រូវទាហានថៃឃាត់ខ្លួន។ការឃាត់ខ្លួននេះ គឺកម្លាំងទាហានឈុតខ្មៅ របស់ថៃការពារព្រំដែន ខណៈដែលពលករខ្មែរទាំងអស់កំពុងធ្វើដំណើរនៅក្នុងចម្ការមៀន ស្ថិតក្នុងភូមិ៤ ឃុំក្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។

ពលករទាំង៤៨នាក់រួមមាន៖ ប្រុស១៨នាក់ ស្រី២៣នាក់ និងក្មេង៧នាក់ ដោយពួកគេបានសារភាពថា ការធ្វើដំណើរចូលមករកការងារធ្វើនេះ ត្រូវចំណាយឲ្យមេខ្យល់ក្នុងម្នាក់ ៤,៥០០ បាត ដោយគ្រាន់តែជូនដល់មាត់អូរព្រំដែនតែប៉ុណ្ណោះ តែត្រូវបង់ឲ្យគេមុនម្នាក់ ១,០០០ បាត ដោយក្នុងទិសដៅទៅបេះផ្លែមានតាមចម្ការក្នុងស្រុក ពោងណាំរ៉ន និងស្រុសយដាវ ក្នុងភូមិសាស្ត្រខេត្តច័ន្ទបុរី តែក៏ត្រូវចាប់ខ្លួនតែម្តង។

ក្នុងការឃាត់ខ្លួនពលករទាំងអស់ បានបង្ហាញនូវប័ណ្ណចាក់វ៉ាក់សាំង ការពារជំងឺកូវីសដ-១៩ គ្រប់ៗគ្នា ដោយភាគីថៃបានកោតសរសើរដល់កម្ពុជា ដែលចាក់វ៉ាក់សាំងដល់ពលរដ្ឋឥតគិតថ្លៃ។ នៅពេលនោះដែរភាគីថៃ បានប្រគល់ពលករទាំងអស់មកឲ្យភាគីកម្ពុជាវិញ ដើម្បីធ្វើចត្តាឡីស័កទៅតាមកម្រិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here