ស្នងការខេត្តព្រះសីហនុ ពោលពាក្យប៉ុន្មានឃ្លានេះ ចាក់ដោតណាស់…

0
12

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានលើកឡើង ពីពាក្យប៉ុន្មានឃ្លានេះ ពិតជាពញ្ញាក់ស្មារតី និងចាក់ដោតអារម្មណ៍ណាស់។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៨ កញ្ញា យ៉ាងដូច្នេះថា «អ្នកត្រូវទទួលវិន័យ ឬត្រូវស្ដីបន្ទោសនោះ គឺអ្នកដែលកំពុងធ្វើការងារ ដ៏មមាញឹកនោះហើយ! តែអ្នកមិនបានទទួលការដាក់វិន័យ ឬស្ដីបន្ទោសទេនោះ គឺជាអ្នកមិនបានចូលរួមធ្វើអ្វីៗ នោះឡើយ ។ រក្សា៣ការពារ និង៣កុំ ឲបានទាំងអស់គ្នាបាទ🙏!»។

ក្រោយពីស្នងការខេត្តព្រះសីហនុ ពោលពាក្យប៉ុន្មានឃ្លានេះហើយ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលទៅខមិនបញ្ចេញមតិគាំទ្រ ចំពោះការលើកឡើងនេះផងដែរ។

ជាក់ស្ដែងមានគណនីមួយចំនួន បានបញ្ចេញមតិគាំទ្រថា «ពិតណាស់ឯក ឧត្តម ធ្វើច្រើនខុសច្រើន ឆកល្វែងបន្តិចនាំគ្នានិយាយមិនចេះចប់» ។ មានខ្លះទៀតសរសេរថា «ត្រឹមត្រូវណាស់ ធ្វើច្រើនកំហុសច្រើន តែបទពិសោធន៍ក៏ច្រើនដែរ….»៕

LEAVE A REPLY

Please enter your comment!
Please enter your name here