ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) សរុបចំនួន ៣.៧៣១នាក់ (ស្រី ១.៩០៤នាក់)។
ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងនៅថ្ងៃទី១០ កញ្ញានេះថា មានរាជធានីខេត្ត ចំនួន ២៤ហើយដែលរកឃើញ មានអ្នកឆ្លងកូវីដដែលតា លើកលែងតែខេត្ត ១ប៉ុណ្ណោះ គឺកែប ដែលមិនទាន់មានករណី ឆ្លងកូវីដដែលតានេះ៕


