លោកអ្នកដែលប្រើកម្មវិធី Microsoft Azure គួរតែធ្វើការផ្លាស់ប្ដូរ លេខសម្ងាត់

0
7

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បច្ចេកវិទ្យាបានរកឃើញ ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យជនខិលខូចចូល ទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បាន។

លោក Ariel Zelivansky ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Palo Alto បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់ អាចចូលទៅក្នុងផ្នែកមួយចំនួន របស់គណនីអ្នកប្រើប្រាស់ រាប់បញ្ចូលទាំងកន្លែង ផ្ទុកកម្មវិធីដែលគេហៅថា containers នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន Reuters។ ការជ្រៀតចូលនេះអាចឱ្យជនខិលខូច លួចទាញយកទិន្នន័យ របស់អ្នកប្រើប្រាស់។

ទោះបីជាពុំទាន់មានការ ជ្រៀតចូលតាមរយៈភាព ចន្លោះប្រហោងនេះក្ដី ក្រុមហ៊ុន Microsoft បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ ផ្លាស់ប្ដូរលេខសម្ងាត់ ដើម្បីការពារគណនីរបស់ពួកគេ។

គួររំឭកផងដែរថា កាលពីចុងខែសីហា អ្នកស្រាវជ្រាវក៏បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរ ទិន្នន័យរបស់អ្នកដទៃបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here