ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៦៥៨នាក់ទៀត ជាសះស្បើយ ៤៩៩នាក់ និងស្លាប់ ៩នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៦៥៨នាក់ មានករណីឆ្លងសហគមន៍ ៤៩៨នាក់ និងអ្នកដំណើរពីបរទេស ១៦០នាក់។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងកូវីដសរុប ៩៨.៨៤២នាក់ ក្នុងនោះអ្នកជាសះស្បើយ ៩៣.៤១១នាក់ និងអ្នកស្លាប់ ២.០២៨នាក់៕