ករណីចិនចាប់ជំរិតចិន នៅព្រះសីហនុ! សមត្ថកិច្ច ចុះរំដោះចំណាប់ខ្មាំង ២នាក់ និងចាប់ខ្លួនជនសង្ស័យ ១៤នាក់

0
7

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង១០នាទី មានករណីផ្ទុះអាវុធ ចំនួន ៥-៦ គ្រាប់ នៅម្តុំចុងឆ្នេរអូរឈើទាល ពីមុខទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងការិយាល័យ ជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ចុះដល់កន្លែងកើតហេតុទើបដឹងថា ជាករណីដែលកម្លាំងសមត្ថកិច្ចកំពុងបង្ក្រាប ជាករណីចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន ដោយមានលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ជាអ្នកសំរបសំរួលនិតីវិធីផងដែរ។ ក្រុមជនជាតិចិន ជាអ្នកចាប់ជំរិតមានអាវុធបានបាញ់ មុនបន្ទាប់មកក៏បានគេចខ្លួនឡើងទៅលើអគារ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានសហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការ បង្ក្រាបករណីខាងលើ ទទួលបានលទ្ធផល ដូចខាងក្រោម:

កន្លែងកើតហេតុ ក្បែរឆ្នេរសមុទ្រ ទីតាំងជាអគារមានកំពស់ ៩ជាន់ មានជាន់ខ្លះជាបន្ទប់ Online ជុំវិញ មានអគារខ្ពស់ៗជាច្រើន ។ រកឃើញ អាវុធលាក់ទុក ចំនួន ៧ដើម ក្នុងនោះ អាវុធខ្លី ៥ដើម និងវែង ២ដើម និងអាវការពារគ្រាប់ ជាមួយនោះបានរកឃើញ និង រំដោះជនរង គ្រោះជាចំណាប់ខ្មាំងចំនួន ២នាក់ ជាជនជាតិចិន តាមរយៈកិច្ចសហការ ពីជនរងគ្រោះសមត្ថកិច្ច បានកំណត់មុខសញ្ញាជនសង្ស័យ និងដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ (ស្រី ១នាក់) ជាជនជាតិចិនរួមទាំង អាវុធចំនួន ៧ដើម បញ្ជូនទៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងនិតីវិធីបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here