មនុស្ស១ក្រុម ប្រមូលផ្ដុំគ្នាជេរប្រមាថ គប់ដុំថ្ម ដបសាំង និងយកជំពាមកៅស៊ូ បាញ់សមត្ថកិច្ចនៅព្រលានយន្តហោះភ្នំពេញថ្មី របួស ១៣នាក់

0
15

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសឲ្យដឹងថា កាលពីវេលាម៉ោង ១០:៣០ព្រឹក នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានក្រុមមនុស្សគ្នាប្រមាណ ១០០នាក់ បានមកប្រមូល ផ្តុំគ្នាប្រើអំពើហិង្សា និងធ្វើការជេរប្រមាថ ដោយបានដុតកៅស៊ូកង់និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ជំពាមកៅស៊ូ គប់ដបសាំង មកលើកងកម្លាំងមានសមត្ថកិច្ច ដែលកំពុងឈរជើង បំពេញការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងទីតាំងគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បណ្តាលឱ្យកងកម្លាំងសមត្ថកិច្ចរងរបួសចំនួន ១៣នាក់។

យោងតាមប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី១២ កញ្ញាបានឲ្យដឹងថា ស្ថិតក្នុងស្ថានភាព ប្រើអំពើហិង្សា កងកម្លាំងបានបង្ខំចិត្តបំបែកក្រុមបាតុករ ដោយប្រើរថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី ការពារខ្លួន និងបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនសមាជិកក្រុមបាតុករចំនួន ៣០នាក់ ស្រី២០នាក់ ដើម្បីនាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្តាល ពិតជាមានការសោកស្តាយ ចំពោះទង្វើជ្រុលនិយម របស់ក្រុមមនុស្សដែល បានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះអាចនាំឱ្យប៉ះពាល់ សណ្តាប់ធ្នាប់សន្តិសុខ និងការបំភ្លេចបំផ្លាញផល ប្រយោជន៍ដ៏ធំ របស់ប្រទេសជាតិ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ក្រុមបាតុករទាំងអស់ បញ្ឈប់នូវរាល់ សកម្មភាពខុសច្បាប់ទាំងឡាយ ហើយងាកមកចូលរួមដោះស្រាយ បញ្ហាដោយសន្តិវិធី និង អនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនឡើង។

ទន្ទឹមគ្នានោះដែរ នៅនរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ក៏បានចុះទៅពិនិត្យស្ថានភាពសន្តិសុខ និងសំណេះសំណាល សួរសុខទុក្ខកងកម្លាំងនគរបាល ដែលកំពុងបំពេញភារកិច្ចការសន្តិសុខ សណ្តាប់​ធ្នាប់ ទីតាំងការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here