នោះ! ផ្ទុះកូវីដ១៩ ក្នុង «ផ្សារសមាគមន៍» រកឃើញ អាជីវករជាង១០នាក់ឆ្លង

0
8

ភ្នំពេញ៖ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ កងកម្លាំងចុះបិទ ទីតាំងផ្សារសមាគមន៍ ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរកឃើញករណី អាជីវករលក់ដូរ ក្នុងផ្សារជាង១០នាក់ មានផ្ទុកវិជ្ជមានកូវីដ-១៩ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។នេះបើយោងតាមហ្វេសប៊ុក លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

សូមមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុលឲ្យបានញឹកញាប់ និងអនុវត្តឲ្យបាន “៣ការពារ៣កុំ” ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ-១៩ទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here