អ្នកលក់ប្រេងម៉ាស៊ីន នៅអូឬស្សី ទាញដែកវាយក្បាល ជនជាតិអូស្រ្តាលី រងរបួសធ្ងន់

0
8

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយទៅវិញទៅមកចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទៈលេខ៥៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ ៧មករា។

ជនរងគ្រោះឈ្មោះ MiChael Anthony Davitt ជនជាតិអូស្រ្តាលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ។ ចំណែកជនសង្ស័យឈ្មោះ ចាន់ រីវង្ស ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងម៉ាស៊ីន។

វត្ថុតាងនិងសម្ភារៈចាប់យក៖ ដែកទាញបិតទ្វាផ្ទះចំនួន ១ ពីជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here