សាហាវ! ស្គាល់គ្នាតាម Facebook ជិត៣ខែ ឆាតណាត់ជួប ចាប់រំលោភបូក

0
9

ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២១ កម្លាំងជំនាញ អធិការដ្ឋាន នគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល​លំចង់​ចុះបង្ក្រាបបានហើយករណីរំលោភសេពសន្ថវៈ​មាន​ស្ថានទម្ងន់ នៅចំណុចចិញ្ចេីមផ្លូវ​​ភូមិខ្វាវ​ ឃុំលំចង់​ស្រុកសំរោង​ខេត្តតាកែវ​ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យ​បានចំនួន​២​ នាក់​ ​

ចំពោះការបង្ក្រាបករណីខាងលើនេះ ផងដែរ ដោយអនុវត្តតាមការចង្អុលបង្ហាញ​ពីសំណាក់លោកស្នងការនគរបាលខេត្តតាកែវ​ និងមានការសម្របសម្រួលនីតិវិធី​ពីព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្តតាកែវ​ បានឈានដល់ ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងមានរួមមាន៖

ទី១- ឈ្មោះសែម​ ច័ន្ទតារា ភេទប្រុស​អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិស្វាយព្រៃ​ ឃុំលំចង់​​ស្រុកសំរោង​ខេត្តតាកែវ​
ទី២-ឈ្មោះ​ អ៊ុក​ អ៊ួនរដ្ឋា​ ភេទប្រុស​អាយុ​២៤​​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយព្រៃ​ ឃុំលំចង់​​ស្រុកសំរោង​ ខេត្តតាកែវ​។​

តាមការឲ្យដឹង ពីសមត្ថកិច្ចជំនាញ ករណីនេះ គឺជន​សង្ស័យទាំង២ និងជនរងគ្រោះមានទំនាក់ទំនងស្គាល់គ្នា តាមឆាត Facebook ជិត៣ខែមកហើយ ក៏បានណាត់នារីរងគ្រោះ មកជួបគ្នាត្រង់ចំនុច កើតហេតុខាងលើ នៅវេលាម៉ោង ២យប់ ខាងក្រោយវត្តអង្គធ្លក ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង។​

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា តាមចម្លើយសារភាព ពីជនសង្ស័យ​ថាដោយឃើញឱកាសល្អ យប់ស្ងាត់ជនសង្ស័យ២ នាក់មិត្តភ័ក្ត ក៏បែកគំនិតចាប់នារីរងគ្រោះ វ័យ១៧ឆ្នាំនោះ រំលោភបូក បានសម្រេចជាច្រើនដង ក្នុងស្ថានភាពខ្លួនស្រវឹងស្រឺងៗផង។​

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here