ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន សហការគ្នាជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានក្រុមគ្រួសារកុមារីរងគ្រោះម្នាក់បានប្ដឹងចោទថាជនសង្ស័យបានចាប់រំលោភរំលោភកូនស្រីរបស់ពួកគាត់ ក្នុងអគារបន្ទប់លេខ 6 មណ្ឌលចត្តាឡីស័កនៅវិទ្យាល័យកូប នៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២១ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សុខ វង្ស ហេកប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសថៃ។ រីឯកុមារីរងគ្រោះ មានឈ្មោះ នីម ស្រីនុត ភេទស្រី អាយុ១១ឆ្នាំ និងម្នាក់ទៀត ឈ្មោះណេតស្រីរ័ត្នអាយុ១២ ឆ្នាំ មានស្រុក កំណើតនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបមកពីឃើញពលករ នៅប្រទេសថៃ ជាមួយឪពុកម្ដាយ។
លោកស្រីស្នងការរង បានបន្តថា យកពាក្យបណ្ដឹង របស់ឪពុកម្ដាយកុមារី រងគ្រោះ បានរៀបរាប់ថា មុនកើតហេតុ កាលពីវេលាម៉ោង 3:00 20 នាទីទៀបភ្លឺ ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២១ ពួកគាត់ដែលជាពលករ ទើបមកពីប្រទេសថៃ ត្រូវបានគេបញ្ជូនឱ្យ មកស្នាក់នៅ និងធ្វើដំណើរលេខ ដាក់រួមគ្នា នៅក្នុងវិទ្យាល័យកូប ពួកគាត់បានដេកទល់ក្បាលគ្នា ខណៈពេលដែលដេកលង់លក់ នៅម៉ោងកើតហេតុ ស្រាប់តែឃើញជនសង្ស័យ បានលូកដៃចូល ទៅក្នុងអាវកូនស្រី នឹងបានស្ទាបអង្អែល ប្រដាប់ភេទកូនស្រី របស់គាត់ដែលមានអាយុ១៨ឆ្នាំ ភ្លាមនោះឪពុកម្ដាយ របស់ក្មេងស្រីរងគ្រោះ ក៏បានស្រែកឆោឡោ ឲ្យគេឯងជួយ និងរាយការណ៍ ជូនសមត្ថកិច្ចជួយអន្តរាគមន៍។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយកើតហេតុភ្លាមៗ លោកក៏បានដាក់ចេញនូវ បទបញ្ជាឲ្យការិយាល័យជំនាញ និងកម្លាំងនគរបាល អធិការដ្ឋានស្រុកអូរជ្រៅ ចុះស្រាវជ្រាវនិងឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។ ឆ្លើយតបជាមួយ គណនេយ្យហ្វេសប៊ុក ចៅរដ្ឋា និងTyTy Long Pich សូមជ្រាបថា ជុំវិញករណីនេះសមត្ថកិច្ច កំពុងដំណើរការនីតិវិធីហើយ មិនទុកឲ្យពលរដ្ឋណាម្នាក់ រងគ្រោះដោយអយុតិ្តធម៌ឡើយ៕
៏














