អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ «ផ្សារសមាគមន៍» ក្រុងប៉ោយប៉ែត ក្រោយរកឃើញ អាជីវករជាង១០នាក់ ឆ្លងកូវីដ១៩

0
9

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេចបិទខ្ទប់ ការធ្វើដំណើរចេញចូល បណ្ដោះអាសន្ន នៅផ្សារសមាគមន៍ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល០២(ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ covid-19។

ការសម្រេចបិទខ្ទប់នេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាជីរករ ក្នុង«ផ្សារសមាគមន៍» ជាង១០នាក់ បានឆ្លងជំងឺកូវីដ១៩ និងមានអ្នកពាក់ព័ន្ធជាច្រើននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here