Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធី លួចជ្រៀតចូល Pegasus

0
9

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែង ធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអ៊ីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch។

កាលពីចុងខែសីហាក្រុមហ៊ុន The Citizen Lab បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន Apple ពីភាពចន្លោះប្រហោងដែលអាច ឱ្យជនខិលខូចប្រើកម្មវិធី Pegasus ចូលទៅបើក ម៉ៃក្រូហ្វូន កាមេរ៉ា តាមដានការតេទូរសព្ទ និងអាចចូលទៅមើល អ៊ីមែលនិងសារបានផងដែរ។

កម្មវិធីដើម្បីលួចទាញយកទិន្នន័យនេះ ត្រូវបានរកឃើញបន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានធ្វើការវិភាគ និងស្រាវជ្រាវទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ។
ដូច្នេះដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ទូរសព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាង ពីការជ្រៀតចូលផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here