នាយករដ្ឋមន្រ្តី ប្រាប់ប្រជាពលរដ្ឋ ឱ្យទៅចាក់វ៉ាក់សាំងជាមុន កុំភ័យរឿងកាត

0
14

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា កុំភ័យរឿងអត់បានកាតចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះនឹងផ្ដល់ជូនតាមក្រោយ ដល់អ្នកដែលបានចាក់រួច ប៉ុន្តែបញ្ហាសំខាន់ គឺចាក់វ៉ាក់សាំងឲ្យបានមុន ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។

តាមរយៈ comment តបទៅនឹងគណនីហ្វេសប៊ុក ឈ្មោះ “Pisrth Regal ” ដោយបានសរសរថា «សម្តេច ខ្ញុំមានចង្ងល់មួយ ប្រពន្ធរបស់ខ្ញុំ ចាក់ដូសទី២ រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមានសិទ្ធិចាក់ដូសទី៣ បានទេ?»។

ឆ្លើយតបទៅនឹង ការលើកឡើងខាងលើ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កាតនឹងផ្តល់ជូនតាមក្រោយ។ បញ្ហាសំខាន់របស់យើងគឺចាក់វ៉ាក់សាំងឲ្យបានមុន ដើម្បីការពារការឆ្លងជំងឺ។ ក្រសួងការពារជាតិកំពុងផលិតលិខិត សំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុក ដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង»។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៧០,៦៥៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here